ប្រទេស​ភូមា​លើក​ដំបូង​នៃ​ខ្ញុំ​

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​នេះ​ ខ្ញុំ​បាន​ទទួល​ការ​អញ្ជើញ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ម្នាក់ទៅ​ប្រទេស​ភូមា​​ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ ដំណើរ​កំសាន្ត​​ដើម្បី​​ជួយ​ផ្សព្វផ្សាយ​​ពី​គោលដៅ​ទេសចរណ៍​របស់​ភូមា​។ ក្នុង​នោះ​ ក៏​មាន​​អញ្ជើញ​ចូលរួម​ពី​អ្នក​មាន​ឥទ្ធិពល​មក​ពី​ប្រទេស​អាស៊ាន​ (Influencer) ជា​ច្រើនរូប​ផង​ដែរ​ ​។ ខ្ញុំ​មាន​កិត្តិយស​ជា​ខ្លាំង​ ដែល​ជារឿយៗ​តែង​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ ជា​អ្នក​មាន​ឥទ្ធិពល​ម្នាក់​​ក្នុង​ចំណោម​​អ្នក​ល្បីៗ​នៅ​លើ​បណ្តាញ​សង្គម អរគុណ​ដល់​ការងារ​ជា​អ្នក​សារព័ត៌មាន​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ហោះហើរ​ទៅ​ជា​ច្រើន​ប្រទេស​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​ជា​លើក​ទី​មួយ​ ដែល​ខ្ញុំ​បាន​ទៅ​ដល់​ទីក្រុង​យ៉ាងហ្គន​ប្រទេស​ភូមា​។ មុន​នឹង​សម្រេច​ចិត្ត​ថា​ទៅ ខ្ញុំ​មាន​ការ​រារាំង​ពី​អ្នក​ផ្ទះ​ជា​រឿយៗ ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេសនេះ​ ដោយ​សារ​ព័ត៌មាន​ជា​ច្រើន​ ដែល​និយាយ​ពី​វិបត្តិ​ជនភៀសខ្លួន​ និង​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ថ្មី​របស់​ភូមា។ ទោះ​យ៉ាង​ណា​ក្តី ខ្ញុំ​នៅ​តែ​​ទៅ​​ ​ហើយ​ថែម​ទាំង​បាន​​​​ត្រៀម​សំណួរ​ក្នុង​ចិត្ត​ជា​ច្រើន​ ដើម្បី​ទៅ​ស្វែង​រក​ចម្លើយ​នៅ​ភូមាផង​​។ ចង់​ដឹងថា​អ្វី​ខ្លះ តោះ​មក​អាន​ទាំង​អស់​គ្នា៖ ទៅ​ភូមា​តាម​ផ្លូវ​ណា? ​ ​ខ្ញុំ​​ត្រូវ​ជិះ​យន្តហោះ​ប្រមាណ​៥​​ម៉ោង​ រាប់​ទាំង​ការ​រង់ចាំ​ប្តូរ​ជើង​យន្ត​ហោះរយៈ​ពេល​២​ម៉ោង​ នៅ​ប្រទេស​ថៃ។ ពោល​ គឺ​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ Air Asia ខ្ញុំ​ត្រូវ​ជិះ​យន្តហោះ​ពី​កម្ពុជា​ទៅ​​បាងកក​ បន្ទាប់​មក​ទើប​ចេញ​ពី​បាងកក​​ទៅ​អាកាសយានដ្ឋាន​ Yangon International Airport។ ការ​រង់ចាំ​នៅ​​ក្នុង​ព្រលាន​យន្តហោះ ដនមឿង​ ក្រុង​បាងកក​ មិន​​មែន​ជា​រយៈ​ពេល​យូរ​នោះ​ទេ។ នៅ​ទី​នោះ​មាន​ហាង​លក់​​របស់​ និង​អាហារ​ជា​ច្រើន​ ដែល​ភ្ញៀវ​ទេសចរ​អាច​សម្រាក​ ឬ​ទិញ​ទំនិញ​រួច​ពន្ធ​នៅ​ទី​នោះ។ ​នៅ​ប្រទេស​កម្ពុជា​ ពិបាក​រក​​ទីផ្សារ​ប្តូរ​រូបិយបណ្ណ​ភូមា​ណាស់​ ប៉ុន្តែ​នៅ​​អាកាសយានដ្ឋាន​របស់​ប្រទេស​ថៃ​ ​មាន​ច្រើន​មិន​ខ្វះ​ទេ…

ដំណើរ​កំសាន្ត​ទៅ​ទីតាំង​ប្រវត្តិសាស្រ្ត​ល្បីៗ​ក្នុង​ខេត្ត​ចំនួន​៣​រយៈ​ពេល​៣​ថ្ងៃ​

ប្រទេស​កម្ពុជា​មាន​ទីតាំង​ប្រវត្តិសាស្រ្ត​ជា​ច្រើន​កន្លែង​ តិច​ច្រើន​ទៅ​តាម​តំបន់​។ ទោះ​មិន​អាច​ទៅ​ដល់​គ្រប់​ទី​កន្លែង​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​គួរ​ទៅ​ដល់​ទីតាំង​ប្រវត្តិសាស្រ្ត​ធំៗ​មួយ​ចំនួន​​ ដែល​តែង​នាំ​កម្ពុជា​​ឲ្យ​មាន​ភាព​ល្បីល្បាញ។ នៅ​ក្នុង​អត្ថបទ​នេះ​ យើង​នឹង​នាំ​អ្នក​ទៅ​កាន់​ទីតាំង​បុរាណ​ចំនួន​៣​កន្លែង​ ដែល​សុទ្ធសឹង​តែ​ជា​ទីតាំង​ល្បីល្បាញ និង​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៣​ ដោយ​ចំណាយ​ពេល​ធ្វើ​ដំណើរ​កំសាន្ត​រយៈ​ពេល​៣​ថ្ងៃ និង​គន្លឹះ​ទស្សនា​ទៅ​កាន់​ទីតាំង​សំខាន់ៗ​ដើម្បី​ចំណេញ​ពេល​វេលា​។

​ដំណើរ​ទស្សនា​ស្នាដៃ​សិល្បៈ​​អស្ចារ្យ​​លើ​ទឹក​ដី​កោះ​បាលី​​

កោះ​បាលី​មាន​កន្លែង​ស្អាតៗ​ជា​ច្រើន​ទៀត​ ពិសេស​តំបន់​អេកូ​ទេសចរណ៍​។ អត្ថបទ​នេះ​ នឹង​នាំ​អ្នក​ទៅ​ទស្សនា​មណ្ឌល​សិល្បៈ​និង​វប្បធម៌​ល្បីល្បាញ​នៅ​លើ​កោះ​បាលី។ ប៉ុន្តែ​មុន​នឹង​ទៅ​ដល់​ទីតាំង​ដែល​យើង​គ្រោង​ទុក​ យើង​ឆ្លៀត​ឱកាស​រៀបរាប់​ទិដ្ឋភាព​ដែល​យើង​បាន​ឃើញ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ប្រជុំជន​នៅ​លើ​កោះ​ទេសចរណ៍​នេះ​បន្តិច​សិន។ នៅ​តាម​ផ្លូវ​អម​ដៃ​សមុទ្រ​មាន​ចាក់​កៅស៊ូ​​ខ្វាត់ខ្វែង​ ហើយ​អ្វី​ដែល​អ្នក​មគ្គុទេស៍​ចង់​បង្ហាញ​នោះ គឺ​ដើម​កោងកាង​ ក្រុម​អ្នក​ការពារ​សមុទ្រ​ដែល​ឈរ​ច្រូងច្រាង​​នៅ​អម​មាត់​ផ្លូវ​​ពាសពេញ បង្ក​ជា​​សួន​ពណ៌​បៃតង​ត្រជាក់​ភ្នែក។ អ្នក​មគ្គុទេស៍​បាន​ប្រាប់​ថា​ ការ​ដាំ​ដើមកោងកាង​នៅ​តាម​ដង​ផ្លូវ​ជាប់​សមុទ្រ​និង​នៅ​ទីតាំង​ជា​ច្រើន​ទៀត​នៅ​លើ​កោះ​បាលី គឺ​ដើម្បី​ជួយ​បញ្ចៀស​ទុរភិក​ពី​រលក​យក្ស​ស៊ូណាមិ និង​ព្យុះ​សមុទ្រ​ផ្សេងៗ។ វា​ក៏​ជា​កត្តា​ដែល​ជួយ​ឲ្យ​បរិស្ថាន​នៅ​លើ​កោះ​មាន​សោភ័ណភាព​ល្អ​ផង​ដែរ។ យើង​បើក​ឡាន​លឿន​យឺត​ តាម​ផ្លូវ​តូច​ល្មម​នៅ​លើ​កោះ​នេះ​បន្ត​ទៀត​ ក៏​ឃើញ​ថា​អ្នក​ស្រុក​បាលី មិន​អាច​សង់​ផ្ទះ​លើស​ពី​៤​ជាន់​បាន​ទេ។ រាល់​ផ្ទះ​នីមួយៗ​សុទ្ធ​តែ​មាន​កំពស់​ទាប​ជាង​៤​ជាន់​ រួម​ទាំង​សណ្ឋាគារ​ផង​ដែរ ដែល​នេះ​ជា​បញ្ញាត្តិ​របស់​រដ្ឋ។ មាន​មនុស្ស​ច្រើន​ណាស់​បើកបរ​នៅ​លើ​ផ្លូវ​ រួម​មាន​ទាំង​ម៉ូតូ​ និង​ឡាន អ្នក​ខ្លះ​ក៏​ជិះ​កង់​។ នៅ​តាម​ផ្លូវ​មាន​ព្យួរ​ទង់​ខ្ពស់ៗធ្វើ​ពី​ស្លឹក​ដូង​ ឬ​ក្រណាត់​មាន​ពណ៌​មាស​ ដោយ​សារ​ក្នុង​កំឡុង​ខែ​១២​ គឺ​ជា​រដូវ​បុណ្យ​សាសនា។ កន្លែង​ដែលខ្ញុំ​ចង់​ណែនាំ​​នៅ​គ្រា​នេះ​ គឺ​ Uluwatu និង​ Ubud។​

រឿង​រ៉ាវ​ពី​ក្រោយ​​​ផ្នូរ​​ល្បីល្បាញ​ Taj Mahal

 ​ប្រទេស​ឥណ្ឌា​មាន​កន្លែង​ដែល​ត្រូវ​ទៅ​ជា​ច្រើន​​ ដែល​សម្រាប់​ខ្ញុំ​ទីកន្លែង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​សុទ្ធ​សឹង​តែ​ជា​កន្លែង​ប្លែក​ភ្នែក​ទាំង​អស់។ កន្លែង​​ដែល​ខ្ញុំ​​​​ចាំ​មិន​ភ្លេច​ បន្ទាប់​ពី​អ្នក​បើក​តាក់ស៊ីពី​ព្រលាន​យន្តហោះ​ទៅ​កាន់​សណ្ឋាគារ​​បាន​ណែនាំគឺ​ តំបន់​មួយ​ដែល​មាន​ផ្នូរ​អធិរាជ​ របស់​ពួក​គេ​​គឺ Taj Mahal។ ប៉ុន្តែ​មុន​នឹង​ទៅ​ដល់​ Taj Mahal ខ្ញុំ​សូម​រៀបរាប់​ពី​​​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ពីប្រទេស​ឥណ្ឌា​បន្តិច​សិន។ ​

បេង​មាលា​ ប្រាសាទ​ដែល​ត្រូវ​ទស្សនា​ពី​លើ​ស្ពាន​ឈើ

បេង​មាលា​ ជា​ឈ្មោះ​ប្រាសាទ​មួយ​ដែល​ទាក់​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​ទៅ​ទស្សនា​ជា​ខ្លាំង​។ មាន​ភាព​មន្ទិល​​រវាង​ឈ្មោះ​ប្រាសាទ​នេះ​ ដែល​អ្នក​ខ្លះ​បាន​ហៅ​ថា​ ប្រាសាទ​បេងមាលា​ ដែល​អ្នក​មគ្គុទេស​​និយាយ​ថា​ នៅ​ទីនោះ​មាន​ដើម​បេង​ដែល​ជា​ដើមឈើ​មាន​តម្លៃ។ អ្នក​ខ្លះ​ហៅ​ប្រាសាទ​នេះ​ថា​ បឹង​មាលា​ ដែល​បាន​ន័យ​ថា​ ជា​បឹង​ផ្កាឈូក។ ចំណែក​អ្នក​ខ្លះ​និយាយ​ថា​ គេ​អាច​ហៅ​ឈ្មោះ​ប្រាសាទ​នេះ​បាន​ទាំង​ពីរ​ មួយ​ណា​ក៏​បាន​។ ពិត​ណាស់​ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​តាំង​ពី​ពាក់កណ្តាល​សតវត្ស​ទី​១២​មក​ម្ល៉េះ​ នៅ​ក្នុង​រាជ្យ​របស់​ព្រះបាទ​​សុរិយាវរ្ម័ន​ទី​២​។ ថ្ងៃ​មួយ​ខ្ញុំ​ក៏​មាន​ឱកាស​ទៅ​ដល់​ប្រាសាទ​បឹង​មាលា​​ ដោយ​ឥត​គ្រោង​ទុក​។ ដើម​ឡើយ​ខ្ញុំ​គិត​ថា​ ប្រាសាទ​នេះ​ប្រហែល​ជា​ប្រាសាទ​តូច​មួយ​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ដាច់​ពី​ប្រជុំ​ប្រាសាទ​នានា​នៅ​ក្នុង​ខេត្ត​សៀមរាប​។  ដំបូង​ខ្ញុំ​ឈរ​នៅ​ចំពោះ​​មុខ​ផ្លូវ​ចូល​ដែល​មាន​ស្ពាន​នាគ​ខ្លី​មួយ​ដែល​​កំពុង​ស្វាគមន៍​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ខ្មែរ​​ ទៅ​ទស្សនា​ស្នាដៃ​បុព្វបុរស​របស់​ខ្លួន​ ហើយ​គិត​ថា​ ប្រាសាទ​នៅ​ខាង​ក្នុង​​ប្រហែល​​មាន​ទំហំ​ប៉ុន​ប្រាសាទ​នាគព័ន្ធ​។ អ្វីៗ​វា​ខុស​ពី​ការ​គិត​របស់​ខ្ញុំ​ទាំង​ស្រុង។

ថ្ងៃ​ណា​ទំនេរ​! ទៅ​កំពត​ភ្លក់​អាហារ​​ប្លែកៗ​

ខេត្ត​កំពត​មាន​កន្លែង​​គួរ​ឲ្យ​ចង់​ទៅ​លេង​ច្រើន​ណាស់​ ត្បិត​តែ​​​ខ្សត់​ឆ្នេរ​សាធារណៈ​សម្រាប់​លេង​ទឹក​សមុទ្រ​ ប៉ុន្តែ​អ្នក​នៅ​ខេត្ត​កំពត​ពូកែ​ច្នៃ​ប្រឌិត​ខេត្ត​របស់​ខ្លួន​តាម​របៀប​ប្លែកៗ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ មិន​ចាញ់​ខេត្ត​ផ្សេងៗ​ឡើយ។ ហាង​អាហារ​តូចៗ នៅ​ប្រប​មាត់​​ព្រែក​ដៃ​សមុទ្រ​ក្នុង​ក្រុង​កំពត​​សុទ្ធ​តែ​ពេញ​ដោយ​ភ្ញៀវ​ទេសចរ​បរទេស​ អង្គុយ​ហូរហៀរ។ មុន​នឹង​ចូល​ភ្លក់​អាហារ​ប្រចាំ​តំបន់​ ខ្ញុំ​ឆ្លៀត​ដើរ​មើល​ទេសភាព​ក្នុង​ក្រុង​កំពត​ជាមុន​សិន​ ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍន៍​បច្ចុប្បន្ន។ ពី​ចំណុច​ស្ពាន​ថ្មី​កាត់​​ព្រែក​ដៃ​សមុទ្រ​ក្នុង​ក្រុង​ ឆ្ពោះ​ទៅ​កាន់​ស្ពាន​ឥន្ទធនូ​ ​ភាគ​ច្រើន​ជា​ហាង​អាហារ​បរទេស​ ហើយ​ភាគ​ច្រើន​ជា​ភ្ញៀវ​បរទេស​ចំរុះ​ជាតិ​សាសន៍​​មក​លេង​។ ប្រហែល​ជា​សំណង់​ចាស់​ដែល​សល់​ពី​សម័យ​បារាំង​បាន​បន្សល់​ទុក​ផង​ ទើប​ធ្វើ​ឲ្យ​តំបន់​នេះ​អំណោយ​ផល​ដល់​ការ​តុបតែង​ហាង​និង​ការ​ធ្វើ​អាជីវកម្ម​សម្រាប់​ទាក់ទាញ​ភ្ញៀវ​បរទេស​ច្រើន​ជាង​ភ្ញៀវ​ខ្មែរ​។ ខ្ញុំ​បញ្ចប់​ការ​ទស្សនកិច្ច​ក្រុង​កំពត​ត្រឹម​នេះ​សិន​ យើង​ងាក​មក​​រៀបរាប់​ពី​ម្ហូប​​ពិសេសៗ​ដែល​មិន​គួរ​រំលង​ពេល​មក​ដល់​ខេត្ត​កំពត​វិញ​ម្ដង។